អានុភាពនៃការសម្រេចចិត្ត

អានុភាពនៃការសម្រេចចិត្ត

ជោគវាសនាមនុស្សយើងគ្រប់គ្នាមិនមែនត្រូវបានចារដោយព្រះឥន្រ្ទព្រះព្រហ្មណានោះទេ. តែគឺត្រូវបានកំណត់ដោយការសម្រេចចិត្តរបស់យើងផ្ទាល់ទេតើ គ្រាន់តែពេលខ្លះយើងសម្រេចចិត្តទាំងដឹងខ្លួននិងពេលខ្លះយើងសម្រេចចិត្តដោយមិនដឹងខ្លួនតែប៉ុណ្ណោះ។

យើងប្រហែលជាកើតនៅក្នុងគ្រួសារក្រីក្រដុនដាប. តែបើយើងនៅតែក្រីក្រដុនដាបនោះព្រោះយើងសម្រេចចិត្តយកភាពក្រីក្រដុនដាបនោះ
យើងប្រហែលកើតមកដោយគ្មានសមត្ថភាព តែបើយើងនៅតែមិនមានសមត្ថភាពនោះព្រោះយើងជ្រើសរើសយកអសមត្ថភាព
យើងប្រហែលត្រូវបានគេធ្វើបាបជិះជាន់កេងប្រវ័ញ្ជ តែបើយើងនៅតែទទួលបានការធ្វើបាបជិះជាន់កេងប្រវ័ញ្ជទៀតនោះព្រោះយើងសម្រចចិត្តបែបនោះ
យើងប្រហែលជាបានជួបប្រទះរឿងអកុសលជាច្រើនក្នុងជីវិត តែបើយើងនៅតែបន្តជួបរឿងទាំងនោះទៀតនោះព្រោះយើងសម្រេចចិត្តយកវា

អ្វីដែលមានវត្តមាននៅក្នុងជីវិតយើងក្នុងពេលនេះទាំងអស់ ទាំងចង់បានឬមិនចង់បាន ទាំងដូចបំណងនិងទាំងខុសបំណងគឺសុទ្ធតែបានមកពីការសម្រេចចិត្តរបស់យើងទាំងអស់គ្រាន់តែពេលខ្លះយើងសម្រេចចិត្តទាំងដឹងខ្លួននិងពេលខ្លះយើងសម្រេចចិត្តដោយមិនដឹងខ្លួនតែប៉ុណ្ណោះ។ ហើយកាលណាដែលយើងនៅតែបន្តសម្រេចចិត្តទាំងមិនដឹងខ្លួននោះអ្វីដែលយើងទទួលបានក្នុងជីវិតវាពិបាកនឹងសមបំណងខ្លាំងណាស់។ យើងសាកសម្លឹងមើលជីវិតរបស់យើងតើយើងរស់នៅដោយសមតាមបំណងរបស់ខ្លួនដែរឬទេ? បើទេ នោះមានន័យថាយើងបានសម្រេចចិត្តយកការមិនសមតាមបំណងនោះតែគ្រាន់តែយើងសម្រេចចិត្តទាំងមិនដឹងខ្លួនតែប៉ុណ្ណោះ។

មនុស្សគ្រប់ៗគ្នាមិនអាចគេចផុតពីការសម្រេចចិត្តបានទេ តែមនុស្សគ្រប់គ្នាអាចគេចផុតពីការសម្រេចចិត្តដោយមិនដឹងខ្លួនបាន។ បើគង់តែសម្រេចចិត្តដដែលជាដដែល ហេតុអ្វីមិនសម្រេចចិត្តដោយដឹងខ្លួនទៅ?

បញ្ចេញមតិយោបល់ទៅលើ “អានុភាពនៃការសម្រេចចិត្ត

ឆ្លើយតប

Your email address will not be published. Required fields are marked *